Saturday, 27 Apr 2024
ប្រវត្តិលំអិតអំពីសូណាត្រា
​​​ ​​​​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រាភីអិលស៊ី (សូណាត្រា) ទទួលបានអាជ្ញាបណ្ណសំរាប់ធ្វើ ប្រតិបត្តិការ ពីធនាគារជាតិនៃកម្ពុជា​ នៅដើមឆ្នាំ ២០១១ ហើយបានចាប់ផ្តើមធ្វើ ប្រតិបត្តិការផ្តល់ ឥណទានទូ ទាំងទីក្រុងភ្នំពេញ។ នាឆ្នាំបន្តបន្ទាប់ សូណាត្រាមាន គម្រោង ពង្រីកប្រតិបត្តិការរបស់ខ្លួន អោយពាសពេញ ផ្ទៃប្រទេសកម្ពុជា។



បេសកកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រាភីអិលស៊ី គឺចូលរួមចំណែក ក្នុងការ លើកកំពស់ កំរិតជីវភាព និង ជួយកាត់បន្ថយ ភាពក្រីក្រ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី មានគោលដៅ ក្លាយខ្លួនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេក្នុង ការផ្តល់ ឥណទាន ជូនទៅដល់ រូបវន្តបុគ្គល ដែលមានប្រាក់ចំណូលទាប និងសហគ្រាសធុនតូច និងមធ្យម ដែលមិនអាចទទួលបាន សេវាហិរញ្ញវត្ថុ ពីធនាគារពាណិជ្ជ មួយចំនួនដើម្បីបន្ថែម ដើមទុនសំរាប់អាជីវកម្ម របស់ខ្លួន។

​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រាភីអិលស៊ី មានគំរោងលើកទឹកចិត្ត ពិសេសទៅដល់សហគ្រិន ទាំងឡាយណាដែលមាន​បំណង បើកសហគ្រាសនិងព្យាយាម ក្នុងការជំរុញឲ្យមានការរីកចំរើន ខាងវិស័យសេដ្ឋកិច្ច។

​បន្ថែមពីនេះ ដើម្បីផ្តល់នូវសេវាកម្មឥណទានដ៏ល្អឥតខ្ចោះ និងរហ័សទាន់ចិត្ត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុសូណាត្រាភីអិលស៊ី ក៏បាន ផ្តល់ជូនផងដែរ នូវការប្រឹក្សាយោបល់លើផ្នែកអាជីវកម្ម ទៅកាន់អតិថិជនដើម្បីធានាថា អាជីវកម្មរបស់ពួកគាត់ នឹងសំរេច ទៅបាន ដោយជោគជ័យ។ ដើម្បីផ្តល់នូវ សេវាកម្មដ៏ល្អឥតខ្ចោះ និងការយល់ឃើញច្បាស់ពីតម្រូវការ របស់អតិថិជន គណៈគ្រប់គ្រងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រាភីអិលស៊ី សុទ្ធសឹងតែបង្កើតឡើងដោយ អ្នកជំនាញ ដែលមានបទ ពិសោធន៍ជាច្រើនឆ្នាំ ផ្នែក ហិរញ្ញវត្ថុ និងធុរៈកិច្ច ពីប្រទេសកម្ពុជា ផ្ទាល់ ប្រទេសជប៉ុន និងប្រទេសសាំកាពួរ ។

ទៅទំព័រលើ