លោកឧកញ៉ាស៊នសុខណា គឺជាសហស្ថាបនិកនិងជាអនុប្រធាននៃសូគីម៉ិចគ្រុបសម្រាប់ 18 ឆ្នាំ(ពីឆ្នាំ 1992 ដល់ឆ្នាំ 2009)។
គាត់គឺជាស្ថាបនិក និងជាប្រធាននៃសូណាត្រាគ្រុប ដែលរួមមាន វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា, សូណាត្រាមូលបត្រភីអិលស៊ី, សូណាត្រាមីក្រូហិរញ្ញវត្ថុភីអិលស៊ី, សូណាត្រាខូអិលធីឌី, សូណាត្រាសំណង់ខូអិលធីឌី, ស៊ីបាទូសូណាត្រាខូអិលធីឌី, អ៊ីសវិង សវនកម្មនិងប្រឹក្សាយោបល់ ខូអិលធីឌី, និង AgrotecVita ខូអិលធីឌី។
បច្ចុប្បន្នគាត់ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (តាំងពីឆ្នាំ១៩៩៩) និងជាអនុប្រធានទី១នៃ សភាវិជ្ជាជីវៈនិងសហគ្រាសខ្នាតតូចកម្ពុជា(តាំងពីឆ្នាំ២០០៦)។
គាត់ក៏ជាសមាជិកមួយរូបនៃក្រុមប្រឹក្សាផ្តល់យោបល់ពាណិជ្ជកម្មអាស៊ានផងដែរ (ASEAN BAC)។
ឧកញ៉ា ស៊ន សុខណា គឺជាពាណិជ្ជករដែលត្រូវបានគេទទួលស្គាល់គោរព និងជាអ្នកជំនួញឈានមុខមួយរូបដែលបានខិតខំ ប្រឹងប្រែងបង្កើតក្រុមហ៊ុនមូលបត្រ និងចូលរួមនៅក្នុងកិច្ចដំណើរការអភិវឌ្ឍទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជាតាំងពីពេលចាប់ ផ្តើមដំបូង។ ក្រៅពីវិនិយោគក្នុងវិស័យមូលបត្រ ឧកញ៉ា ស៊ន សុខណា ក៏បានវិនិយោគទៅលើវិស័យហិរញវត្ថុផ្សេងៗទៀតផង ដែររួមទាំងវិស័យសេដ្ឋកិច្ចជាច្រើនទៀតលើសពីនេះទៅទៀត ឧកញ៉ា ស៊ន សុខណា ក៏ជាអ្នកចូលរួមដ៏សកម្មនៅក្នុងការអប់រំនិង បណ្តុះបណ្តាលជាសាធារណៈដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើអោយមានភាពជោគជ័យ ក្នុងទីផ្សារមូលបត្រនៃប្រទេសកម្ពុជា តាមរយៈវិទ្យាស្ថានហិរញ្ញវត្ថុ កម្ពុជា (FIC)។
ឧកញ៉ា ស៊ន សុខណា បានទទួលសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt
ប្រទេសអូស្រា្តលីកាលពីឆ្នាំ ២០០៣។ គាត់ក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ The Russain
Academy of Econmics- GV. Plekhanova ក្នុងឆ្នាំ១៩៩៤ ផងដែរ។ គាត់ក៏ជាសមាជិកនៃអង្គការវិស្វកម្មសហព័ន្ធអាស៊ាន
តាំងពីឆ្នាំ ២០០៤ ក្នុងប្រទេសសិង្ហបុរី។ គាត់គឺជាវិស្វករអាជីពនៃគណៈវិស្វករកម្ពុជាក្នុងឆ្នាំ ២០០៣ ហើយក៏ត្រូវបានផ្តល់ឋានៈជា
វិស្វករអាស៊ានដោយគណៈកម្មការអង្គការវិស្វកម្មសហព័ន្ធអាស៊ាន(AFEO) ក្នុងឆ្នាំ ២០០៣ ក្នុងទីក្រុងកូឡាឡាំពួរប្រទេស ម៉ាឡេស៊ី។
នៅក្នុងការទទួលស្គាល់ចំពោះការរួមចំណែករបស់លោកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលោកឧកញ៉ាស៊នសុខណាបានទទួល
ដូចខាងក្រោមបញ្ជាទិញ Royal និងការតុបតែង::
លោក ថម គីមសុន គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dynamic Parma Co.,Ltd ចាប់តាំងពីឆ្នាំ ១៩៩៦ នៅពេលដែលក្រុមហ៊ុនត្រូវបានបង្កើតនៅ
ក្នុងប្រទេសកម្ពុជា។ គាត់ក៏មានមុខតំណែងជា នាយកប្រតិបត្តិ នៃក្រុមហ៊ុន
Agrotech Vita Co.,Ltd Agro Chemical Company ដែលបានចុះ
បញ្ជីនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៧ ។
មុននេះលោក ថម គឹមសុន ធ្វើការជាអនុប្រធាន គ្រប់គ្រងនៃ Chayon Development Co.,Ltd ក្នុងទីក្រុង Hong Kong ពីឆ្នាំ ១៩៨៩ ដល់ ១៩៩២
ហើយត្រូវបានតែងតាំង ជាអ្នកគ្រប់គ្រង ក្នុងប្រទេសវៀតណាម កំឡុងឆ្នាំ១៩៩០
ដល់ ១៩៩២ ។ គាត់ក៏មានមុខតំណែង ជានាយកគ្រប់គ្រង នៃក្រុមហ៊ុន
Denami Pty.,Ltd ក្នុងទីក្រុង ស៊ីតនីប្រទេសអូស្ត្រាលី ផងដែលពីឆ្នាំ១៩៨៥
ដល់១៩៨៩ ទទួលបន្ទុកសំរាប់ការនាំចូល និងចែកចាយ ស្បៀង។ លោក ថម គឹមសុន បានបញ្ចប់ការសិក្សាពី សកលវិទ្យាល័យ Charles Sturt ក្នុងទីក្រុង New South Wales ប្រទេសអូស្ត្រាលីក្នុងឆ្នាំ
២០០៥ ថ្នាក់អនុបណ្ឌិតគ្រប់គ្រង អាជីវកម្ម។ គាត់ក៏បានសិក្សានៅ Graville Techmical College ផ្នែក
គណនេយ្យផងដែរ ពីឆ្នាំ១៩៨០-១៩៨១ លោក ថម គឹមសុន ត្រូវបានបំពាក់
មេដាយមាស និងរង្វាន់កិត្តិយស នៃការ ចូលរួមចំណែក ជួយជាតិ ពីនាយករដ្ឋ
មន្ត្រីមហាសេនាបតីតេជោហ៊ុន សែន ក្នុងខែវិច្ឆិកា ឆ្នាំ ២០០៣ សំរាប់ការចូល
រួមចំណែក ក្នុងវិស័យសុខាភិបាល។ គាត់ក៏ត្រូវបានគេតែងតាំង ជាអ្នកផ្តល់
ប្រឹក្សាដល់ សភាពាណិជ្ជកម្មភ្នំពេញ ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ។
លោកសាស្រ្តាចារ្យ សំ ឃង្ទី គឺជាអគ្គនាយករង។ គាត់បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកវិនិយោគហិរញ្ញវត្ថុ និង ធនាគារ នៅសាកលវិទ្យាល័យ Wisconsin សហរដ្ឋអាមេរិច ក្នុងឆ្នាំ ១៩៩១។ គាត់បានទទួល វិញ្ញាបនបត្រ លើការវិភាគ ហិរញ្ញវត្ថុ នៅក្នុងរដ្ឋ Wisconsin ។ លើសពីនេះទៅទៀត គាត់ ក៏ជាសាស្រ្តា ចារ្យជាន់ខ្ពស់ នៃ ACCA ដែលមានបំពាក់ កម្មវិធីបង្រៀនប្រពន្ធ័ CPA របស់ ទីក្រុងឡុងដ៏ ផ្តោតសំខាន់នៅសាលា CamEd នៅក្នុងប្រទេសកម្ពុជា ។ បន្ទាប់មក គាត់បានក្លាយជា ទីប្រឹក្សានៃក្រុមប្រឹក្សា គណនេយ្យករជាតិ (NAC) ដែលបទបញ្ជា នៃស្តង់ដារគណនេយ្យករកម្ពុជា។ គាត់ក៏ជា សមាជិកគណះកម្មការ មូលបត្រកម្ពុជា។ បច្ចុប្បន្ននេះ គាត់មានមុខ តំណែងជា អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា។
លោក តេតស៊ូជី ណាហ្គាតាបានបំរើការងារ
នៅក្រុមហ៊ុនមូលប័ត្រ Sanyo នៅក្នុង ឆ្នាំ
១៩៨៨។លោកបានទទួលអនុបណ្ឌិតផ្នែកGlobal Management
របស់លោកនៅសាលា Thunderbird School of Globa
Management. បន្ទាប់ពីនោះមកលោកបានផ្លាស់ទៅភ្នាក់ងារ
Bloomberg LP នៅខែ មេសាឆ្នាំ ១៩៩៥ នៃទីក្រុងតូក្យូ ហើយ
បានក្លាយជា ប្រធានគ្រប់គ្រងការ លក់ និងវិភាគគណនេយ្យ
នៅខែកញ្ញា ឆ្នាំ ២០០៣។
ក្នុងខែ កក្កដា ឆ្នាំ ២០០៦ លោកបានលាឈប់
ពី Bloomberg L.P.ហើយចាប់ផ្តើមបង្កើតក្រុមហ៊ុន
East Wing Management Co., Ltd.ជាមួយសាច់ប្រាក់វិនិ
យោគជាង ២ពាន់លានយ៉េន ។
ក្នុងឆ្នំា ២០១០ លោកបានបង្កើតក្រុមហ៊ុនបណ្តាក់ទុន
មួយដែលមានឈ្មោះថា East Wing ASA Capital
Pte. Lte និង Aoyama Sogo Accounting Group ដែល
មានមុខងារ ជានាយកគ្រប់គ្រង។
លើសពីនេះទៀតលោកបានចាប់ ផ្តើមបើកដំណើរការ
ក្រុមហ៊ុនសូណាត្រាគ្រុបជាមួយ នឹងមេដឹកនាំអាជីវ
កម្មលោកឧកញ្ញា ស៊ន សុខណា នៅក្នុងប្រទេស កម្ពុជានៅ
ឆ្នាំ ២០១០។ លោកគឺអគ្គនាយករងជាន់ខ្ពស់របស់គ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុសូណាត្រានិងក្រុមហ៊ុនមូលប័ត្រសូណាត្រា និង
ក៏ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន សូណាត្រា សំណង់
(សំណង់), សូណាត្រាវិនិយោគ (ផ្ទះល្វែង), សូណាត្រា ខូ
អិលធីឌី (នាំចេញ-នាំចូល និងហាងបញ្ចាំ), សូណាត្រា
ខាលីង ខូអិលធីឌី( ចំណតឡាន), សូណាត្រា លេន ខូអិល
ធីឌី (អភិវឌ្ឍន៍ផ្ទះ ទីក្រុង), អីុសវីង អូឌិដធីង & ខន់សាល់
ធីង (គណនេយ្យ និងសវនកម្ម).
ក្នុងឆ្នំា ២០១៣ លោកបានបង្កើតក្រុមហ៊ុន បណ្តាក់ទុន
មួយដែលមានឈ្មោះថា Nexasia Capital Pte. Ltd
ហើយបានក្លាយជានាយកគ្រប់គ្រងសម្រាប់ការផ្តល់ប្រឹក្សាយោ
បល់ដើម្បីផ្តល់សេវា ដល់អ្នកវិនិយោគបរទេស ។
លោកស្រី សុខណា កុឡាបបុប្ផា ជានាយកនិងជា
អគ្គនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រាភីអិលស៊ី ។
គាត់បានចូលក្នុងស្ថាប័ននេះចាប់តាំងពីឆ្នាំ២០១០ ហើយបាន
ដឹកនាំស្ថាប័ននេះរហូតមកដល់បច្ចុប្បន្ន។ចាប់ពីឆ្នាំ២០១០ដល់
ឆ្នាំ២០១៥គាត់បានបម្រើការងារនៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា
ជាប្រធានហិរញ្ញវត្ថុហើយគាត់ ក៏ជាស្ថាបនិក នៃក្រុម Soben
Hostel ផងដែរ ។ ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៣
និងមធ្យមសិក្សា Dunman ក្នុងប្រទេសសិង្ហបុរី។
ក្រោយមកគាត់បានផ្លាស់ទៅនៅប្រទេសអូស្ត្រាលីដើម្បី
សិក្សានៅមហាវិទ្យាល័យវ៉េសលីដែលជាកន្លែងដែលគាត់បាន
បញ្ចប់ថ្នាក់រិទ្យាល័យអន្ដរជាតិ។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ
គាត់បានបន្តសិក្សា បំពេញថ្នាក់បរិញ្ញាប័ត្រជំនាញគណនេយ្យ
និង ធនាគារហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Monash ក្នុង
ប្រទេសអូស្ត្រាលី។
ក្នុងអំឡុងពេលដែលគាត់បានចូលមករស់នៅក្នុងប្រទេស
កម្ពុជា,លោកស្រី សុខណា កុឡាបបុប្ផា បានចូលរួមយ៉ាង
សកម្មនៅក្នុងសកម្មភាពសង្គម។ ក្នុងឆ្នាំ ២០១៣ គាត់ត្រូវបាន
តែងតាំងដោយព្រះមហាក្សត្រជាទីប្រឹក្សារបស់អនុប្រធានទី ២
នៃ សភាជាតិកម្ពុជា ។ គាត់ចូលរួមក្នុងព្រឹត្តិ
ការណ៍សង្គមដូចជាជាការឧបត្ថម្ភដល់សាលារៀន មន្ទីរពេទ្យ
វត្តអារាម និងកងទ័ពនៅតាមបណ្ដោយព្រំដែនកម្ពុជា។ នៅឆ្នាំ
២០១៦ គាត់បានទទួលរង្វាន់ មេដាយរាជវង្ស
(ព្រះរាជាណាចក្រកម្ពុជា - មហាសេនា) ដោយព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន, គាត់ចង់ចូលរួមក្នុងព្រឹត្តិការណ៍សង្គម ជាច្រើនតាម
ដែលអាចធ្វើទៅបាន។