Saturday, 27 Apr 2024
ក្រុមប្រឹក្សាភិបាល

លោក​ ថម គីមសុន​ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dynamic Parma Co.,Ltd ចាប់តាំងពីឆ្នាំ ១៩៩៦ នៅពេលដែលក្រុមហ៊ុនត្រូវបានបង្កើតនៅ ក្នុងប្រទេសកម្ពុជា។ គាត់ក៏មានមុខតំណែងជា នាយកប្រតិបត្តិ​ នៃក្រុមហ៊ុន Agrotech Vita Co.,Ltd Agro ​​Chemical Company ដែលបានចុះ បញ្ជីនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៧ ។

មុននេះលោក ថម គឹមសុន ធ្វើការជាអនុប្រធាន គ្រប់គ្រងនៃ Chayon Development Co.,Ltd ក្នុងទីក្រុង ​ Hong Kong ពីឆ្នាំ ១៩៨៩ ដល់ ១៩៩២ ហើយត្រូវបានតែងតាំង ជាអ្នកគ្រប់គ្រង ក្នុងប្រទេសវៀតណាម កំឡុងឆ្នាំ១៩៩០ ដល់ ១៩៩២ ។ គាត់ក៏មានមុខតំណែង ជានាយកគ្រប់គ្រង នៃក្រុមហ៊ុន Denami Pty.,Ltd ក្នុងទីក្រុង ស៊ីតនីប្រទេសអូស្ត្រាលី ផងដែលពីឆ្នាំ១៩៨៥ ដល់១៩៨៩ ទទួលបន្ទុកសំរាប់ការនាំចូល និងចែកចាយ ស្បៀង។ លោក ថម គឹមសុន បានបញ្ចប់ការសិក្សាពី សកលវិទ្យាល័យ Charles Sturt ក្នុងទីក្រុង New South Wales ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០៥ ថ្នាក់អនុបណ្ឌិតគ្រប់គ្រង អាជីវកម្ម។ គាត់ក៏បានសិក្សានៅ Graville Techmical College ផ្នែក គណនេយ្យផងដែរ ពីឆ្នាំ១៩៨០-១៩៨១ លោក ថម គឹមសុន ត្រូវបានបំពាក់ មេដាយមាស និងរង្វាន់កិត្តិយស នៃការ ចូលរួមចំណែក ជួយជាតិ ពីនាយករដ្ឋ មន្ត្រីមហាសេនាបតីតេជោហ៊ុន សែន ក្នុងខែវិច្ឆិកា ឆ្នាំ ២០០៣ សំរាប់ការចូល រួមចំណែក ក្នុងវិស័យសុខាភិបាល។ គាត់ក៏ត្រូវបានគេតែងតាំង ជាអ្នកផ្តល់ ប្រឹក្សាដល់ សភាពាណិជ្ជកម្មភ្នំពេញ ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ។

ទៅទំព័រលើ